ម្ចាស់ក្លឹប Johor Darul Ta’zim (JDT) លោក Tunku Ismail Idris បានប្រាប់កីឡាករម៉ាឡេស៊ីវ័យក្មេងឱ្យចូលរួមជាមួយក្លិបរបស់គាត់ប្រសិនបើពួកគេចង់អភិវឌ្ឍក្នុងនាមជាកីឡាករបាល់ទាត់និងទទួលបានជោគជ័យ។
លោកបាននិយាយដោយការព្រួយបារម្ភថា កីឡាករបាល់ទាត់វ័យក្មេងខ្លះកំពុងតែខ្ជះខ្ជាយអាជីពរបស់ពួកគេនៅក្រុមជម្រើសជាតិ ដោយសារតែឱកាសលេងតិចជាងនៅក្នុងលីគកំពូលម៉ាឡេស៊ី។ លោកបន្តថា “ ប្រសិនបើអ្នកចង់លេងរាល់ការប្រកួតសូមចូលរួមជាមួយ PKNP FC ឫ FELDA United អ្នកនឹងទទួលបានតំណែងក្នុងជម្រើស ១១ នាក់ដំបូងរាល់ការប្រកួតនីមួយៗ។ ប៉ុន្តែប្រសិនបើអ្នកចង់ក្លាយជាម្ចាស់ជើងឯកអ្នកអាចមករក JDT”។
ថ្លែងប្រាប់កាសែត Bernama លោកបានសង្កត់ធ្ងន់ថានៅ Johor Darul Ta’zim (JDT) យុវជនអាចមានឪកាសច្រើនក្នុងការឈ្នះពាន រួមទាំងបានបង្ហាញខ្លួននៅពានធំបំផុតនៅទ្វីបអាស៊ី AFC Champions League ថែមទៀតផង។
ជាមួយគ្នានេះ JDT និងត្រូវត្រៀមប៉ះ Kedah FA ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Malaysia Cup 2019 នៅថ្ងៃសៅរ៍នេះ ក្នុងកីឡដ្ឋានជាតិ Bukit Jalil ក្នុងទីក្រុងកូឡាឡាំពួ។