ម៉ាឡេស៊ី ឥណ្ឌូនេស៊ី វៀតណាមអែបគៀន! កីឡាករទីម័រឈរលេខ ៣ ដែលមានតម្លៃខ្លួនថ្លៃជាងគេនៅអាស៊ាន

1341

យោងតាមតាមការអាប់ដែតថ្មី នូវស្ថិតិតម្លៃខ្លួនកីឡាករជុំវិញពិភពលោករបស់គេហទំព័រ Transfermarkt យ៉ាងហោចណាស់អាចឲ្យយើងដឹងពីទិន្នន័យខ្លះៗពីតម្លៃខ្លួនរបស់កីឡាករនៅក្នុងតំបន់អាស៊ានយើង។

វាអាចជាតួរលេខដែលមិនផ្លូវការ ព្រោះទីផ្សារផ្ទេរកីឡាករនៅក្នុងតំបន់ហាក់បីដូចមិនសូវទូលំទូលាយដូចនៅអ៊ឺរ៉ុប។ ប៉ុន្តែវានឹងជំនួយឲ្យយើងដឹងបានខ្លះៗ ដើម្បីកុំឲ្យស្រពិចស្រពិល។

សម្រាប់ប្រទេសទីម័រខាងកើត ប្រហែលត្រូវបានគេគិតថាមានតួរលេខតម្លៃខ្លួនកីឡាករទាបជាងគេ បើធៀបទៅទៅនឹងប្រទេសនៅក្នុងតំបន់ យ៉ាងណាក្តីការគិតប្រហែលផ្ទុយស្រលះ ដោយកីឡាករសញ្ជាតិ ២ ប្រេស៊ីល-ទីម័រខាងកើត Patrick Fabiano ជាកីឡាករឈរលេខ ៣ បន្ទាប់ពីអ្នកចាំទីហ្វីលីពីន Neil Etheridge និងខ្សែបម្រើ Chanathip Songkrasin របស់ក្រុមជម្រើសជាតិថៃ។

ខាងក្រោមនេះជាតម្លៃខ្លួនកីឡាករបាល់ទាត់នីមួយៗរបស់ប្រទេសទាំង ១១ ដែលគេគិតថាមានតម្លៃខ្លួនថ្លៃ ។