ម៉ាឡេស៊ី គ្រោងប្រកួតមិត្តភាពជាមួយក្រុមខ្លាំងចំនួន ២ នៅអាស៊ី

196

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

សមាគមកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានរៀបចំការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ សម្រាប់ក្រុមជម្រើសជាតិនៅខែតុលាខាងមុខនេះ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតជម្រុះពានរង្វាន់អាស៊ីឆ្នាំ ២០២៣ និងពានរង្វាន់ AFF Suzuki Cup ។

យោងតាមរបាយការណ៍ពីកាសែត New Straits Times ប្រទេសទាំងពីរដែលនឹងធ្វើតេស្តកម្លាំងជាមួយក្រុមលោក Tan Cheng Hoe គឺមានក្រុមចំណាត់ថ្នាក់លេខ ៩៣ នៅលើពិភពលោកហ្ស៊កដានី និងក្រុមលេខរៀងទី ៨៤ ពិភពលោកអ៊ូសបេគីស្ថាន។

ការប្រកួតទាំងពីរនឹងប្រព្រឹត្តទៅនៅទីក្រុងអាំម៉ាន់ ប្រទេសហ្ស៊កដានីតាមកាលបរិច្ឆេទនៃការប្រកួតអន្តរជាតិរបស់ FIFA ដែលត្រូវនឹងថ្ងៃទី ៤ ខែតុលាដល់ថ្ងៃទី ១២ ខែតុលាឆ្នាំ ២០២១ ។

“ មកដល់ពេលនេះការត្រៀមខ្លួនសម្រាប់ការប្រកួតមិត្តភាពកំពុងដំណើរការយ៉ាងរលូន។ ខ្ញុំសង្ឃឹមថាការរៀបចំផែនការរបស់យើងអាចបន្តបាន ដោយសារជំងឺកូវីដ -១៩ វាពិបាកនឹងដឹងច្បាស់ណាស់” នេះបើយោងតាមសម្តីរបស់លោក Tan Cheng Hoe គ្រូបង្វឹកក្រុមជម្រើសជាតិម៉ាឡេស៊ី

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ