មេធំ Johor DT និយាយបែបណា? អំពីអនាគត Safawi ជាមួយក្លឹបព័រទុយហ្កាល់ Portimonense SC

119

ប្រធានក្លឹប Johor Darul Ta’zim ព្រះអង្គម្ចាស់ Tunku Ismail Idris បានបញ្ជាក់ថាខ្សែបម្រើស្លាប Safawi Rasid នឹងត្រលប់មកក្លឹបវិញសម្រាប់លីគកំពូលម៉ាឡេស៊ីនៅរដូវកាលក្រោយ។

ថ្លែងក្នុងបទសម្ភាសន៍ជាមួយ Astro Arena កាលពីយប់មិញនេះ ព្រះអង្គម្ចាស់ Ismail បានមានប្រសាសន៍ថា Safawi នឹងបញ្ចប់រយៈពេលខ្ចីជើងជាមួយក្លឹបព័រទុយហ្កាល់ Portimonense SC ដែលនឹងអាចវិលមកជួយក្រុមសារជាថ្មីនៅរដូវកាលក្រោយ។

គួររំលឹកថា កាលពីខែតុលា Safawi ត្រូវបានចូលរួមជាមួយក្លឹបលីគកំពូលព័រទុយហ្កាល់ Portimonense ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែរូបគេនៅមិនទាន់មានឱកាសដើម្បីលេងជាមួយក្រុមធំនៅឡើយទេ។

រហូតមកដល់ពេលនេះ កីឡាករឆ្នើមវ័យ ២៣ ឆ្នាំរបស់ក្រុមជម្រើសជាតិម៉ាឡេស៊ី កំពុងតែលេងជាមួយក្រុម U-23 ក្នុងក្របខ័ណ្ឌ U-23 Premierira ។