មួយគ្រាប់ពី Benzema យក ៣ ពិន្ទុ​ឲ្យ Real បន្ថែមក្នុងជំនួប Derby

3410

ខ្សែប្រយុទ្ធ​បារាំង​ Karim Benzema ជាអ្នករកបាន ១ គ្រាប់គត់ខណៈដែល Real Madrid បានយកឈ្នះ​ Atletico Madrid ១-០ ក្នុងជំនួប Derby ក្របខ័ណ្ឌ La Liga ។

ជ័យជម្នះ​ក្នុងទឹកដី Santiago Bernabeu នៅសប្តាហ៍ទី ២២ នេះជួយឲ្យអធិរាជសឡើងទៅឈរដាច់ ៦ ពិន្ទុ​រង់ចាំ Barça សល់ ១ ប្រកួតក្នុងដៃ​ប្រកួតយប់នេះ។​

បច្ចុប្បន្នក្រុមរបស់លោក Zinedine Zidane មិនស្គាល់ចាញ់សោះក្នុង ២១ ប្រកួតនិងឈ្នះ ៨ ដងជាប់ៗគ្នាក្នុងនោះរាប់បញ្ចូលទាំងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីលើក្រុម Atletico ក្នុងពានរង្វាន់ Spanish Super Cup ។

ទស្សនា​វីដេអូ​ហាយឡាយ