មុនផ្លាស់មកអុីតាលី Lukaku ថា Ronaldo ធ្លាប់ប្រាប់គេរឿងមួយ

292

ក្នុងបទសម្ភាសន៍ជាមួយកាសែត New York Time ខ្សែប្រយុទ្ធរបស់ក្លឹប Inter Milan, Romelu Lukaku បានបង្ហើបពីអ្វីដែល Ronaldo បានប្រាប់គាត់មុនកីឡាករ United រូបនេះផ្លាស់មក Serie A។

Lukaku បានផ្ទេរក្នុងតម្លៃ ៦៥ លានផោនទៅ Inter កាលពីដើមរដូវកាល ហើយបច្ចុប្បន្ន​រកបាន ១២ គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ ប្រកួតឲ្យ Inter ខ្សែប្រយុទ្ធ​វ័យ ២៦ឆ្នាំបាននិយាយថា Ronaldo បានប្រាប់គាត់ថា Serie A គឺជាលីគដែលពិបាកបំផុត ក្នុងការរកគ្រាប់បាល់បញ្ចូលទី។

តារាឆ្នើម Juventus ក៏បានបន្ថែមទៀតថា ទោះបី Premier League បច្ចុប្បន្ន​មានការប្រកួតប្រជែងខ្លាំង តែអុីតាលីជាលីគដែលមានរនាំងការពាររឹងមាំ។​