ក្លឹបយក្សលីគកំពូលឥណ្ឌូណេស៊ី Persija Jakarta FC បានបង្កភាពភ្ញាក់ផ្អើលបន្ទាប់ពីបានចុះហត្ថលេខានាំយកអតីតកីឡាករជម្រើសអ៊ីតាលី Marco Motta មកចូលរួមសម្រាប់ត្រៀមរដូវកាលថ្មី។
Marco Motta គឺជាខ្សែការពារដ៏ល្បីល្បាញមួយរូបពីអតីតកាល លោកធ្លាប់ប្រកបអាជីពជាមួយក្លឹបធំៗនៅអុីតាលីជាច្រើនរួមមាន Juventus, AS Roma, Torino និង Atalanta ជាដើមចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១៤ នឹងចំណាយពេលមួយរដូវកាលមុនជាមួយក្លឹប Omonia នៃលីគកំពូល Cyprus មុននឹងផ្លាស់មកទឹកដីឥណ្ឌូណេស៊ី។
គួរបញ្ជាក់ថា ក្លឹប Persija Jakarta ក៏ធ្លាប់បង្ហាញចំណាប់អារម្មណ៍ចង់នាំយកអ្នកចាត់ការជម្រើសជាតិកម្ពុជា Keisuke Honda ទៅចូលរួមផងដែរ ប៉ុន្តែសំណើរនេះមិនបានជោគជ័យដោយ Honda បានផ្លាស់ទៅលេងនៅក្លឹប Botafogo របស់លីគកំពូលប្រេស៊ីលជំនួសវិញ៕