មិនទាន់បញ្ចប់អាជីព! Andres Iniesta កំពុងពិភាក្សាទៅលេងឲ្យក្លឹបមួយទៀត

2839

យោងតាមប្រភព Daily Mail បានរាយការណ៍ថា ក្លឹបអាហ្សង់ទីន Estudiantes de la Plata កំពុងពិភាក្សាជាមួយអតីតខ្សែបម្រើ Barcelona កីឡាករ Andres Iniesta ដើម្បីនាំរូបគេមកចូលរួមនាខែមករាខាងមុខនេះ។

Related image

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះ កំពុងលេងឲ្យក្លឹបជប៉ុន Vissel Kobe ក្រោយពីចាកចេញពី Barcelona ក្នុងរដូវកាល ២០១៧-២០១៨ ហើយបច្ចុប្បន្នត្រូវបានក្លឹបលេងនៅក្របខណ្ឌ Primera Division របស់អាហ្សង់ទីន ចាប់អារម្មណ៍ចង់ចុះហត្ថលេខា។

លទ្ធផលរូបភាពសម្រាប់និស្សិតឡាផ្លាតា

ប្រសិនបើការព្រមព្រៀងត្រូវបានសម្រេច រូបគេនឹងក្លាយជាមិត្តរួមក្រុមរបស់ខ្សែការពារ Javier Mascherano នឹងជាកូនសិស្សរបស់អតីតមិត្តរួមក្រុម និងជាខ្សែការពារក្រុម Barcelona លោក Gabriel Milito ដែលកំពុងដឹកនាំ។