មកស្គាល់កីឡាករតម្លៃខ្លួនបំបែកកំណត់ត្រាក្លឹប Wolves ដែលមានវ័យត្រឹម ១៨ ឆ្នាំ

480

ក្រុមចចកខ្មៅ Wolves បានបំបែកកំណត់ត្រាក្លឹបចុះហត្ថលេខាលើខ្សែប្រយុទ្ធ Fabio Silva វ័យ ១៨ ឆ្នាំពីក្លឹប Porto ក្នុងតម្លៃខ្លួន ៣៥.៦ លានផោន។

Fabio Silva to Wolves: 'Next Ronaldo' joins most expensive teenagers of all time

កីឡាករជនជាតិព័រទុយហ្កាល់រូបនេះ បានចុះកុងត្រា ៥ ឆ្នាំ លេងក្រោមការដឹកនាំរបស់លោក Nuno Espírito Santo ដែលជាជនជាតិព័រទុយហ្កាល់ដូចគ្នា។

Silva បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Porto នៅខែសីហាឆ្នាំ ២០១៩ ដែលមានវ័យ ១៧ ឆ្នាំនិង ២២ ថ្ងៃ។ ហើយជាកីឡាករថ្លៃបំផុតដែលបំបែកកំណត់ត្រារបស់ក្លឹប Wolves បន្ទាប់ពី Raul Jimenez ដែលក្លឹបទិញមកពី Benfica ក្នុងតម្លៃ ៣០ លានផោនក្នុងឆ្នាំ ២០១៩ ។

Wolves completa su fichaje más caro con el delantero promesa, Fabio Silva

Wolves និងចាប់ផ្តើមរដូវកាល Premier League ដោយត្រូវតតាំងជាមួយ Sheffield United នៅថ្ងៃច័ន្ទទី ១៤ ខែកញ្ញាខាងមុខ។