មកស្គាល់កីឡាករខ្សែស្រឡាយអាស៊ាន ៧ រូបដែលកំពុងនៅជាមួយក្លឹប Premier League

644

ក្នុងពិភពកីឡាបាល់ទាត់ គឺប្រមូលផ្តុំទៅដោយកីឡាករករជម្រុះជាតិសាសន៍ ។ ទោះបីពួកគេមកពីទីណា ពណ៍សម្បុរបែបណា ទាមទារឲ្យមានទេព្យកោសល និងសមត្ថភាពទើបអាចទទួលបានឪកាសពីក្លឹបល្បីៗ។

ជាក់ស្តែងខាងក្រោមនេះជាកីឡាករដែលមានឈាមជ័រមកពីតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលទទួលបានការចាប់អារម្មណ៍ពីក្លឹបធំៗ នៅជុំវិញអឺរ៉ុបដើម្បីយកមកពង្រឹងក្រុម។ Khmer Sport សូមចម្រាញ់យកកីឡាករ ៧ រូបដែលកំពុងលេងឲ្យក្លឹបក្របខ័ណ្ឌកំពូលអង់គ្លេស Premier League ៖

១. អ្នកចាំទី Alphonse Areola – ក្លឹប Fulham

Liga Perdana Inggeris

អ្នកចាំទីវ័យ ២៧ ឆ្នាំរូបនេះ ទើបតែត្រូវបានក្លឹប Fulham ចុះហត្ថលេខាខ្ចីជើងពីក្លឹប Paris Saint-Germain ។ រូបគេកើតនៅក្នុងប្រទេសបារាំង ប៉ុន្តែមានឪពុកម្តាយជាជនជាតិហ្វីលីពីន ហើយធ្លាប់លេងឲ្យក្រុមជម្រើសជាតិហ្វីលីពីនកាលពីមានវ័យ ១៨ ឆ្នាំ ។ អ្វីដែលជាមោទនភាពមួយនោះគឺ Areola បានឈ្នះពាន World Cup ជាមួយបារាំងក្នុងឆ្នាំ ២០១៨ ។

២. ខ្សែបម្រើ Ben Davis – ក្លឹប Fulham

Fulham teen Ben Davis to play for Thailand amid Singapore conscription row  | Coconuts Singapore

Ben Davis មានឪពុកជាជនជាតិអង់គ្លេស និងម្តាយជាជនជាតិថៃ ហើយបានទៅរស់នៅប្រទេសសឹង្ហបុរីកាលពីគេមានអាយុ ៥ ឆ្នាំ ។ រូបគេជាកីឡាកររបស់ក្លឹបអង់គ្លេស Fulham U-23 បន្ទាប់ពីទទួលបានកុងត្រាថ្មី ២ ឆ្នាំ ។ ហើយបច្ចុប្បន្នកំពុងលេងតំណាងឲ្យក្រុមជម្រើសជាតិថៃឈុត U-23 ផងដែរ ។

៣. ខ្សែការពារ Kenny Tete – ក្លឹប Fulham

Fulham FC - Kenny Tete Signs

កីឡាកររបស់ Fulham ចុងក្រោយនេះ មានម្តាយជាជនជាតិឥណ្ឌូនេស៊ី និងឪពុកជាជនជាតិហូឡង់ ។ Tete បច្ចុប្បន្នមានវ័យ ២៤ ឆ្នាំ រូបគេជាថ្នាលយុវជនរបស់ក្លឹបយក្សហូឡង់ Ajax និងធ្លាប់លេងឲ្យក្លឹប Lyon របស់បារាំងជាដើម មុនផ្លាស់មក Fulham ក្នុងរដូវកាល ២០២០/២១ នេះ។ សម្រាប់ជម្រើសជាតិរូបគេបង្ហាញខ្លួនស្ទើគ្រប់ឈុតឲ្យហូឡង់តាំងពី U-17 រហូតដល់ U-21 ។

៤. ខ្សែការពារ Jaïro Riedewald – ក្លឹប Crystal Palace

Crystal Palace F.C. on Twitter: "Tackles: 3 Interceptions: 2 Clearances: 4  Passes: 42 Jaïro Riedewald appreciation tweet. #CPFC | #CRYARS… "

ខ្សែការពាររបស់ក្លឹប Crystal Palace រូបនេះក៏មានខ្សែស្រឡាយជាប់ឥណ្ឌូនេស៊ីផងដែរតាមរយៈម្តាយ និងឪពុកជាជនជាតិហូឡង់។ ថ្មីៗនេះសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី PSSI ក៏មានពាក្យចចាមអារ៉ាមថាបានកំណត់គោលដៅលើរូបគេដើម្បីលេងឲ្យក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ។ ប៉ុន្តែរឿងនោះមិនបានកើតឡើងទេព្រោះ Jaïro ធ្លាប់បានលេងជាមួយក្រុមជម្រើសជាតិហូឡង់រួចមកហើយ ។

៥. ខ្សែការពារ Pascal Struijk – ក្លឹប Leeds United

Melihat Peluang Bek Berdarah Indonesia Berkarier di Liga Inggris - INDOSPORT

កូនសិស្សរបស់គ្រូបង្វឹកលោក Marcelo Bielsa រូបនេះក៏មានឈាមជ័រឥណ្ឌូណេស៊ីតាមរយៈជីដូនជីតារបស់គេផងដែរ ។ ទោះយ៉ាងណា Pascal Struijk គេចាប់អារម្មណ៍តែក្នុងការលេងជាមួយក្រុមជម្រើសជាតិហូឡង់ប៉ុណ្ណោះ ។ បានផ្លាស់មក Leeds United ពី Ajax ក្នុងរដូវកាល ២០១៨/១៩ Pascal ជាខ្សែបម្រើការពារសំខាន់មួយរូបជួយក្រុមឡើងមកកាន់ក្របខ័ណ្ឌកំពូល Premier League សារជាថ្មី ។

៦. ខ្សែបម្រើ Nathaniel Shio Hong Wan – ក្លឹប Wolves

Hong Wan Wolverhampton - Fotos | imago images

Hong Wan មានវ័យ ២០ ឆ្នាំជាកីឡាកររបស់ក្លឹប Wolves U-23 ។ រូបគេមានម្តាយជាជនជាតិម៉ាឡេស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅទីក្រុង Johor ។ Hong Wan ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់លេងឲ្យក្រុមជម្រើសជាតិម៉ាឡេស៊ីផងដែរនាពេលអនាគត ។

៧. ខ្សែប្រយុទ្ធ Jaami Qureshi – ក្លឹប Brighton & Hove Albion

Pemain yang Ditaksir Chelsea Ini Dipersiapkan FAM untuk Perkuat Timnas  Malaysia - Bolalob.com

ខ្សែប្រយុទ្ធ Jaami Qureshi ជាកីឡាករកូនកាត់អង់គ្លេស-ម៉ាឡេស៊ី រូបគេត្រូវបានក្លឹបអង់គ្លេស Brighton & Hove Albion ផ្តល់កុងត្រា ២ ឆ្នាំកាលពីពេលថ្មីៗនេះ ដើម្បីលេងឲ្យឈុត U-19 ។ ខ្សែប្រយុទ្ធវ័យ ១៧ ឆ្នាំរូបនេះក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ីពិចារណាកោះហៅមកចូលរួមក្រុមជម្រើសជាតិអាយុក្រោម ១៩ ឆ្នាំត្រៀមលេងពាន AFC U-19 Championship ផងដែរ ។