មកមើលនៅអាស៊ីអាគ្នេយ៍ ប្រទេសណា បោះឆ្នោតគាំទ្រកីឡាកររូបណា?

286

កាលពីថ្ងៃច័ន្ទកន្លងទៅ កីឡាករ Lionel Messi បានឈ្នះពាន Ballon d’Or 2019 ហើយក្លាយជាកីឡាករបាល់ទាត់តែម្នាក់គត់នៅលើលោកយើងនេះ ដែលឈ្នះពានរង្វាន់នេះរហូតដល់ទៅ ៦ ដង។ មិនត្រឹមតែប៉ុណ្ណោះ Messi ក៏ប្រជែងកីឡាករលំដាប់កំពូលៗមានដូចជា Virgil van Dijk, Cristiano Ronaldo ជាដើមមុននឹងគ្រោងតំណែងនេះ។

Ballon d’Or 2019: Who did the ASEAN countries vote for?

ទោះបីជាយ៉ាងណាក៏ដោយ កីឡាករដែលអាចឈ្នះពាននេះក៏អាស្រ័យទៅបាន ពីសំណាក់ការ​បោះឆ្នោតជ្រើសរើស ដើម្បីយកសំលេងភាគច្រើនពីតាមបណ្តាប្រទេសនានាជុំវិញពិភពលោក

ខាងក្រោមនេះជាការដាក់ពិន្ទុ ពីតាមបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលអាចធ្វើការដាក់ពិន្ទុតាមលំដាប់លំដោយមានលេខរៀងពី ១ ទៅ ៥ នាក់៖

ប្រទេស កីឡាករទី 1 កីឡាករទី 2 កីឡាករទី 3 កីឡាករទី 4 កីឡាករទី 5
ឥណ្ឌូនេស៊ី Lionel Messi Virgil van Dijk Cristiano Ronaldo Mohamed Salah Sadio Mane
ថៃ Virgil van Dijk Lionel Messi Alisson Becker Raheem Sterling Sadio Mane
សឹង្ហបុរី Virgil van Dijk Cristiano Ronaldo Lionel Messi Sadio Mane Trent Alexander-Arnold
វៀតណាម Virgil van Dijk Cristiano Ronaldo Lionel Messi Sadio Mane Alisson Becker
ហ្វីលីពីន Virgil van Dijk Lionel Messi Alisson Becker Raheem Sterling Cristiano Ronaldo
កម្ពុជា Virgil van Dijk Cristiano Ronaldo Robert Lewandowski Kylian Mbappe Lionel Messi
ម៉ាឡេស៊ី Virgil van Dijk Cristiano Ronaldo Sadio Mane Lionel Messi Roberto Firmino