មកមើលតម្លៃខ្លួនរបស់កីឡាករថៃ ដែលកំពុងប្រកបអាជីពនៅក្រៅប្រទេស

696

យោងតាមគេហទំព័រ Transfermarket.com ដែលជាគេហទំព័រកំណត់តម្លៃទីផ្សារកីឡាករបាល់ទាត់ បានកំណត់តម្លៃខ្លួនរបស់កីឡាករថៃមួយចំនួនដែលកំពុងប្រកបអាជីពក្រៅប្រទេស ដែលតម្លៃរបស់កីឡាករមាឌល្អិតថៃ Chanathip Songkrasin បានកើនឡើងដល់ ២,២ លានអឺរ៉ូ ហើយកីឡាករថៃដទៃទៀតក៏មានតម្លៃខ្ពស់ដែរ។

Image result for chanathip songkrasin consadole sapporo

ខ្សែបម្រើក្រុមជម្រើសជាតិថៃ និងជាសមាជិក្រុម Consadole Sapporo របស់ជប៉ុន តម្លៃខ្លួនបានកើនឡើងដល់ ២,២ លានអឺរ៉ូដែលតម្លៃខ្លួនពីមុនគឺ ១,៥ លានអឺរ៉ូប៉ុណ្ណោះ។ តម្លៃនេះបានកើតឡើងក្នុងរយៈពេលត្រឹមតែ ៦ខែ ហើយស្ថិតនៅតម្លៃកំពូលទាំង ១០ ខ្ពស់បំផុតនៅ J-League រួមជាមួយខ្សែប្រយុទ្ធ Yuma Suzuki តារាជើងស៊ុតឆ្នើមរបស់ Kashima Antlers ផងដែរ។

ចំណែកខ្សែការពារ Theerathon Bunmathan កីឡាករមកពីក្លិប Yokohama F Marius ឥឡូវនេះមានតម្លៃខ្លួនប្រហែល ៨១ម៉ឺនអឺរ៉ូ ដែលជាកីឡាករតម្លៃខ្លួនថ្លៃបំផុតទី ៩របស់ក្លឹប។

Related image

ខ្សែបម្រើ Thitipan Puangchan កីឡាករមកពីក្លឹប Oita Trinita មានតម្លៃប្រហែល ៦០ម៉ឺនអឺរ៉ូ ដែលជាកីឡករថ្លៃបំផុតទី ១០របស់ក្លឹប។

Image result for thitipan puangchan oita trinita

ខណៈអ្នកចាំទី Kawin Thamsatchanan មកពីក្លឹប Oh Leuven របស់បែលហ្ស៊ិកមានតម្លៃខ្លួនប្រហែល ៥៥ម៉ឺនអឺរ៉ូដែលជាកីឡាករថ្លៃបំផុតទី ៥របស់ក្លឹប ។

Related image

ប្រភព៖ Siamsport