មកមើលគ្រូកម្ពុជា Honda បង្ហាញខ្លួនប្រកួតដំបូងឲ្យ Vitesse

2034

Keisuke Honda ត្រូវបានក្លឹប Vitesse ផ្តល់នូវជម្រើស ១១នាក់ដំបូងភ្លាម ក្នុងជំនួបលីគកំពូលហូឡង់ Eredivisie សប្តាហ៍ទី ១៤ នៅទឹកដីក្រុម Sparta Rotterdam។

វាមិនមែនជាថ្ងៃល្អ សម្រាប់អ្នកចាត់ការជម្រើសជាតិកម្ពុជារូបនេះឡើយ ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្លឹប Vitesse នឹងជាលើកទី ២ ក្នុងការវិលមកកាន់ទឹកដីហូឡង់ ព្រោះក្រុមត្រូវរងបរាជ័យម្ចាស់ផ្ទះដោយលទ្ធផល ២-០។

នៅនាទី ៥៥’ Honda ទទួលបានបាល់ស្អាតមួយជើងដែរ តែត្រូវអ្នកចាំទីសង្គ្រោះបាន។ បុរសជនជាតិជប៉ុនពាក់លេខ ៣៣ រូបនេះត្រូវគ្រូបង្វឹកប្តូរចេញនៅនាទី ៨១’ ជំនួសដោយកីឡាករ Jay Roy Grot។ បច្ចុប្បន្ន Vitesse ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាង ខណៈ Sparta Rotterdam នៅលេខ ១១។

វីដេអូហាយឡាយ