មកមើលកីឡដ្ឋានទាំង ៦ របស់ឥណ្ឌូនេស៊ី នឹងទទួល​ធ្វើ​ជាម្ចាស់ផ្ទះ U20 World Cup ឆ្នាំ ២០២១​

468

រដ្ឋាភិបាល​ឥណ្ឌូនេស៊ី និង​សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី ហៅកាត់ថា PSSI នឹង​ប្រកាសពីទីក្រុង​ចំនួន ៦ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត​បាល់ទាត់ពិភពលោកអាយុក្រោម ២០​ឆ្នាំ ឬ FIFA U-20 World Cup ឆ្នាំ ២០២១ នៅខែមីនាខាងមុខ​។

FIFA U20 World Cup Indonesia

ការប្រកាសនេះ គឺបន្ទាប់ពីឥណ្ឌូនេស៊ីបានទទួល​សិទ្ធិ​ក្នុងការរៀបចំ​ធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី ២៣ ខែឧសភា ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ខាងមុខ។ ហើយដើម្បីធ្វើឲ្យ​ការ​រៀបចំធ្វើជាម្ចាស់ផ្ទះ មានភាពរលូន សហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី ក៏នឹង​ចូលរួម​ជាមួយ​រដ្ឋាភិបាលក្នុងប្រទេស ដើម្បីបង្កើត​គណៈកម្មាធិការ​សម្រាប់​គ្រប់គ្រង​ក្រុម​ជម្រើសជាតិ FIFA U20 World Cup ទាំងអស់ ឬ ហៅថា  (INAFOC) ផងដែរ។

ប្រធានសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី បានបញ្ជាក់ថា គេនឹង​ប្រកាសពីការជ្រើសរើសទីក្រុងទាំង ៦ ដើម្បីរៀបចំ​ការប្រកួត​ប្រជែងនេះ នៅខែមីនាខាងមុខ ហើយ​ក្រោយពីប្រកាសហើយ ទីក្រុង​ទាំងនោះ នឹងត្រូវអនុញ្ញាតឲ្យ​ចាប់ផ្តើម​រៀបចំហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់ព្រឹត្តិការណ៍ដ៏ធំនោះតែម្តង។

តាមការ​រំពឹងទុក ទីក្រុង​ទាំង ៦ ដែល​នឹង​ត្រូវជ្រើសរើស​ធ្វើជាម្ចាស់ផ្ទះនោះ រួមមាន​

១. កីឡដ្ឋាន The Gelora Bung Karno Stadium ក្នុងទីក្រុង Jakarta

Image result for The Gelora Bung Karno Stadium

២. កីឡដ្ឋាន Pakansari Stadium ក្នុងទីក្រុង Bogor

Image result for Pakansari Stadium

៣. កីឡដ្ឋាន Manahan Stadium ក្នុងទីក្រុង Surakarta

Image result for Manahan Stadium

៤. កីឡដ្ឋាន Mandala Krida Stadium ក្នុងទីក្រុង Yogyakarta

Image result for Mandala Krida Stadium

៥. កីឡដ្ឋាន Gelora Bung Tomo Stadium ក្នុងទីក្រុង Surabaya

Image result for Gelora Bung Tomo Stadium

៦. និងកីឡដ្ឋាន Kapten I Wayan Dipta Stadium ក្នុងទីក្រុង Bali

Image result for Kapten I Wayan Dipta Stadium

គួរជម្រាបជូនថា នេះគឺជាលើកទី ២ ដែល​ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍បាន​រៀបចំធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ បន្ទាប់ពីម៉ាឡេស៊ីបាន​រៀបចំកាលពីឆ្នាំ ១៩៩៧៕