មកដឹងប្រទេសអាស៊ានណាខ្លះ មានក្លឹបជាប់ក្នុងពូលស្វ័យប្រវត្តិ ACL 2021/22

2647

បន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធើណែតរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពី ២ ថ្ងៃមុនរួចមក សហព័ន្ធបានចេញសេចក្តីជូនដំណឹងអំពីកូតានៃក្លឹបក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានសិទ្ធិចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ AFC Champions League ចាប់ពីឆ្នាំ ២០២១ តទៅ។

ក្នុងនោះថៃ ដែលជាប្រទេសមានលីគល្អបំផុតលេខ ១ នៅអាស៊ានត្រូវបាន AFC អនុញ្ជាតិឲ្យមានរហូតដល់ទៅ ៤ ក្រុមគឺ ២ ក្រុមឡើងទៅចាប់ពូលស្វ័យប្រវត្តិ និង ២ ក្រុមទៀតលេងជម្រុះ (Playoff) ឫហៅម្យ៉ាងទៀតថា ២ + ២។

ទី ២ បន្ទាប់ពីថៃគឺហ្វីលីពីន (១+១) មានន័យថាក្រុមជើងឯកលីគកំពូល និងឡើងទៅចាប់ពូលភ្លាមៗ ខណៈជើងឯករងត្រូវលេងជម្រុះ (Playoff)។ សម្រាប់ប្រទេសរួមតំបន់ផ្សេងទៀតមានវៀតណាម ម៉ាឡេស៊ី និងសឹង្ហបុរីមានតែម្នាក់ ១ ក្រុមប៉ុណ្ណោះ ដែលជាជើងឯកលីគកំពូលទើបអាចឈានទៅវគ្គចែកពូលដោយស្វ័យប្រវត្តិបាន។

ដោយឡែកមីយ៉ាន់ម៉ា ក្រុមជើងឯកលីគកំពូលរបស់ប្រទេសនេះ ត្រូវធ្វើការប្រកួតជម្រុះ (Playoff) តាមធម្មតាដូចរដូវកាលចាស់។