ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញនូវកីឡាករចំណូលថ្មី កីឡាករ Mustafa Zazai សញ្ជាតិអាហ្គានីស្ថាន។
ខ្សែបម្រើរូបនេះធ្លាប់លេងជាយុវជនថ្នាលរបស់ក្លិប Hamburger SV របស់អាល្លឺមង់ អំឡុងឆ្នាំ ២០០៦ ដល់ ២០០៩ និងចាប់ផ្តើមកីឡាករអាជីពជាមួយក្លិប VfB Lübeck លើទឹកដីអាល្លឺម៉ង់ដដែលអំឡុងឆ្នាំ ២០១២ និង២០១៣។
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាហ្គានីស្ថាន វ័យ២៦ឆ្នាំរូបនេះ បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ ចំនួន៣០លើក និងរកបាន៤គ្រាប់ រូបគេក៏ជានេះធ្លាប់ស៊ុតចូលក្រុមជម្រើសជាតិកម្ពុជាយើង ២គ្រាប់ផងដែរកាលពីជម្រុះ World Cup ២០១៨។
ប្រភព៖ Phnom Penh Crown