ភ្ងាក់ផ្អើល! Barça និង Real ធ្លាក់ចេញពី Copa de Rey ក្នុងថ្ងៃតែមួយ

512

ក្រុម Barcelona និង Real Madrid បានរងបរាជ័យពីគូរបដិបក្ខរៀងខ្លួន ធ្លាក់ចេញពី​ពាន Copa del Rey ត្រឹមវគ្គ ៨ ក្រុមចុងក្រោយក្នុងថ្ងៃជាមួយគ្នា។​

Barcelona បានចាញ់ក្រុម Athletic Bilbao ១-០ ដែលជាការរកបានគ្រាប់បាល់ចុងម៉ោង ពីខ្សែប្រយុទ្ធអេស្ប៉ាញ Inaki Williams ៣ នាទីមុនចប់ការប្រកួត។ ខណៈ Real Madrid ភ្លាត់ចាញ់ Real Sociedad ​៣-៤។​

នេះជាលើកដំបូងហើយចាប់តាំងពីឆ្នាំ ២០១០ ដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa del Rey មិនមានក្រុមខ្លាំងទាំងពីរនេះ។

ទស្សនា​វីដេអូ​ហាយឡាយ