ព្រះខ័នរាជស្វាយរៀង នឹងប្រើពហុកីឡដ្ឋានជាតិសម្រាប់ការប្រកួត AFC Cup

1029

ពហុកីឡដ្ឋានជាតិនឹងដើរតួជាទីតាំងសម្រាប់ព្រះខ័នរាជស្វាយរៀងប្រើប្រាស់ក្នុងការប្រកួតជម្រុះ AFC Cup រដូវកាល២០២០ នៅខែមករា ខាងមុខ ដោយត្រូវទទួលក្លិប Master 7 ដែលជាក្រុមជើងឯកលីគកំពូលឡាវ។

នេះមិនមែនជាលើកទីមួយទេដែលទីលានតំណាងជាតិទទួលរៀបចំពានរង្វាន់ក្លិបកម្រិតអាស៊ីខាងលើ ដោយកន្លងមក បឹងកេត និងណាហ្គាវើលដ៍ក៏ប្រើប្រាស់សម្រាប់ការប្រកួតរៀងៗខ្លួនតាំងពីវគ្គជម្រុះដល់វគ្គចែកពូល។

គួរដឹងដែរថា មុនឆ្លងដល់វគ្គចែកពូល ព្រះខ័នរាជស្វាយរៀងត្រូវបំពេញភារកិច្ចនៅវគ្គ Play-Off ជាមុនសិនដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២២ ខែមករា សម្រាប់ជើងទីមួយ និងជើងទីពីរនៅរដ្ឋធានីវៀងចន្ទន៍ មួយសប្ដាហ៍បន្ទាប់។

ក្រុមឈ្នះក្នុងចំណោមភាគីទាំងពីរនឹងឆ្លងចូលពូល G ដែលមាន Ceres Negros របស់ហ្វីលីពីន, ក្រុមវៀតណាម Than Quang Ninh និងក្លិបឥណ្ឌូនេស៊ី Bali United កំពុងរង់ចាំស្រាប់៕

អត្ថបទ៖​ CNCC