ពិតឬ? Robinho កំពុងត្រៀមខ្លួនផ្លាស់មកកាន់ក្លឹបលីគកំពូលថៃ

2163

មានពាក្យចចាមអារ៉ាមថាក្លឹបលីគកំពូលថៃ Samut Prakan City បានរៀបចំសំណើរដើម្បីនាំយកអតីតខ្សែបម្រើជម្រើសជាតិប្រេស៊ីល Robinho មកចូលរួម។

ព័ត៌មាននេះបានមកពីទីភ្នាក់ងារបរទេស ដែលបានបង្ហើបឱ្យដឹងថា Robinho នឹងផ្លាស់មកលេងនៅលីគកំពូលថៃជាមួយក្រុមដែលមិនបញ្ចេញឈ្មោះមួយ។ តែត្រូវបានគេអះអាងថាជា Samut Prakan City។ យ៉ាងណាមិញ មិនទាន់មានការបញ្ជាក់ណាមួយនៅឡើយទេពីក្លឹបថៃ។

Related image

សម្រាប់ Robinho បច្ចុប្បន្នវ័យ ៣៦ ឆ្នាំ ធ្លាប់មានបទពិសោធន៍ជាច្រើននៅអឺរ៉ុបដូចជាជាមួយក្លឹប Real Madrid, Manchester City, AC Milan, ក៏ដូចជាក្រុមនៅអាស៊ី Guangzhou Evergrand។ ដោយចុងក្រោយបានចូលរួមជាមួយក្រុមទួកគី İstanbul Başakşehir ដែលកិច្ចសន្យានឹងផុតកំណត់នៅចុងខែមិថុនាខាងមុខនេះ។