ពិតអត់? Supachok ត្រូវបានក្លឹបចាស់ CR7 ចាប់អារម្មណ៍ចង់បាន

332

គេហទំព័រវាយតម្លៃកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះ Transfermarkt បានរាយការណ៍ថាក្លឹបលីគកំពូលព័រទុយហ្កាល់ Sporting Lisbon កំពុងចាប់អារម្មណ៍ខ្សែបម្រើក្លឹប Buriram United កីឡាករ Supachok Sarachat។

សមាជិកក្រុមជម្រើសជាតិថៃវ័យ ២២ ឆ្នាំរូបនេះ ជិតផុតកំណត់កុងត្រាជាមួយ Buriram United នៅថ្ងៃទី ៣០ ខែវិច្ឆិកាដ៏ខ្លីខាងមុខនេះហើយ ប៉ុន្តែមានលទ្ធភាពខ្ពស់ដែលក្រុមនឹងបន្តកិច្ចសន្យា។

ប្រព័ន្ធផ្សព្វផ្សាយខាងលើបានអះអាងថារូបគេកំពុងស្ថិតក្នុងគោលដៅរបស់ក្លឹបចាស់កំពូលខ្សែប្រយុទ្ធពិភពលោក Cristiano Ronaldo។ ជាមួយគ្នានេះដែរ ប្រភពខាងលើក៏បានបន្ថែមក្លឹប ២ ទៀតមាន Portimonense និង Familias ដែលកំណត់យក Supachok Sarachat ជាគោលដៅផងដែរ។

សម្រាប់ក្លឹប Sporting Lisbon គឺជាក្លឹបល្បីឈ្មោះមួយក្នុងក្របខ័ណ្ឌបាល់ទាត់ព័រទុយហ្កាល់ Primeira Liga ដែលមានអាយុកាល ១១៣ ឆ្នាំ ក្លឹបនេះធ្លាប់ឈ្នះពានលីគចំនួន ១៨ ដង។​