ពានរង្វាន់ Asean Club Championship ត្រូវលើកទៅធ្វើនៅឆ្នាំ ២០២២

151

យោងទៅលើប្រតិទិនដែលមានភាពមមាញឹកនៅឆ្នាំក្រោយ ២០២១ សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) បានសំរេចលើកព្រឹត្តិការណ៍ប្រកួតប្រជែង ក្លឹបជើងឯកប្រចាំតំបន់អាស៊ាន (Asean Club Championship) ទៅប្រកួតនៅឆ្នាំ ២០២២ វិញ។

មូលហេតុដោយសារតែឆ្នាំ ២០២១ ត្រូវបានគេរៀបចំឡើងវិញនៅព្រឹត្តិការណ៍ពានរង្វាន់មួយចំនួនដូចជា FIFA World Cup វគ្គជម្រុះ, ពានរង្វាន់ក្របខ័ណ្ឌ AFC និង AFF Suzuki Cup ទើបធ្វើឲ្យមានភាពចង្អៀតក្នុងការរៀបចំប្រកួតពានរង្វាន់ថ្មីមួយនេះ ។

គួរបញ្ជាក់ថា ពានរង្វាន់ Asean Club Championship គឺជាការប្រកួតប្រជែងរវាងក្លឹបទាំង ១២ ដែលជាជើងឯកលីគ ឫជើងឯករងមកពីប្រទេសតំបន់អាស៊ាន ហើយប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកទៀតសោតត្រូវបានគេរាយការណ៍មានចំនួនប្រមាណជា ៥០ មុឺនដុល្លារ ។