គេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានអនុញ្ញាតឱ្យអ្នកគាំទ្របោះឆ្នោតជ្រើសរើសពហុកីឡដ្ឋានជាតិ ដែលពួកគេចូលចិត្តជាងគេនៅអាស៊ាន។
យោងតាមលទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា ពហុកីឡាដ្ឋានជាតិរបស់ឥណ្ឌូណេស៊ី Gelora Bung Karno ត្រូវបានទទួលសម្លេងគាំទ្រច្រើនជាងគេ ដោយទទួលបានរហូតដល់ទៅ ៥៨% ក្នុងចំណោមពហុកីឡដ្ឋានទាំង ៥ រួមមាន៖ My Dinh វៀតណាម, Rajamangala ថៃ, Gelora Bungarno ឥណ្ឌូនេស៊ី, Stadium Australia អូស្ត្រាលី និងកីឡដ្ឋាន Bukit Jalil ម៉ាឡេស៊ី។
ខាងក្រោមនេះជាលទ្ធផលការបោះឆ្នោត៖
១. Gelora Bungarno ឥណ្ឌូនេស៊ី ៥៨%
២. Bukit Jalil ម៉ាឡេស៊ី ១៩%
៣. Stadium Australia អូស្ត្រាលី ១១%
៤. Rajamangala ថៃ ៨%
៥. My Dinh វៀតណាម ៤%