ផ្អើល La Liga! Granada បំបាក់ Barcelona ២-០ ឡើងឈរកំពូលតារាង

329

ក្រុមចំណូលថ្មី Granada បានយកឈ្នះក្រុមខ្លាំង Barcelona ២-០ យ៉ាងភ្ញាក់ផ្អើលឡើងឈរកំពូលតារាង La Liga បណ្តោះអាសន្នក្នុងសប្តាហ៍ទី ៥។

Image result for granada vs barcelona

ខ្សែបម្រើ Ramon Azeez បានស៊ុតឲ្យក្រុមម្ចាស់ផ្ទះនាំមុខតាំងពីនាទី ២’ វគ្គទី១។ Messi ដែលលោក Ernesto Valverde ឲ្យអង្គុយបម្រុងបានប្តូរចូលដើមវគ្គទី២ តែនៅតែមិនអាចជួយស្រោចស្រង់ក្រុមបាន បន្ទាប់ពី Granada មានឪកាសបានបាល់ពិន័យ ១១មែត្រហើយធ្វើបានសម្រេចដោយកីឡាករ Alvaro Vadillo នៅនាទី ៦៦’។

Related image

លទ្ធផលនេះធ្វើឲ្យក្រុមអ្នកមានបុណ្យ ជាប់កំណត់ត្រាអាក្រក់បំផុតក្នុងលីគ ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ ហើយធ្វើអោយពួកគេស្ថិតក្នុងចំណាត់ថ្នាក់ទី ៧ ក្នុងតារាង La Liga បន្ទាប់ពី ៥ប្រកួតមាន ៧ពិន្ទុ។

ប្រភព៖ BBC