ខ្សែបម្រើជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន បានចូលរួមផ្លូវការជាមួយក្លឹបលីគកំពូលថៃ Sukhothai FC ហើយ បើយោងតាមការបង្ហោះពីផេកហ្វេសបុករបស់ក្លឹប។
កូនកាត់ខ្មែរបារាំងវ័យ ២៨ឆ្នាំរូបនេះ ត្រូវបានវិលត្រលប់មកកាន់ទឹកដីថៃជាលើកទី ២ បន្ទាប់ពីធ្លាប់លេងឲ្យក្លឹបលីគលំដាប់ទី ២ Krabi FC។
ក្រោយចំណាយពេល ២រដូវកាលជាមួយក្លឹប Terengganu របស់ម៉ាឡេស៊ី អតីតកីឡាករភ្នំពេញក្រោន នៅតែអាចចាប់ឪកាសបានលេងនៅក្រៅប្រទេសដដែល។