ផ្លូវការ​៖ Chelsea តែងតាំង Frank Lampard ជាអ្នកចាត់ការ​ទូទៅ

381

Chelsea បានតែងតាំងអតីតខ្សែបម្រើ Frank Lampard ជាអ្នកចាត់ការទូទៅរបស់ក្លឹបក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។

Lampard វ័យ ៤១ ឆ្នាំបានចាកចេញពី Derby County នៃក្របខ័ណ្ឌ Championship ដើម្បីដណ្តើមចូលរួមជាមួយក្លឹបដែលគាត់បានចំណាយពេល ១៣ ឆ្នាំក្នុងពេលជាកីឡាករ។

អតីតខ្សែបម្រើ​សញ្ជាតិ​អង់គ្លេស​រូបនេះ មកជំនួសតំណែងគ្រូបង្វឹកចាស់លោក Maurizio Sarri ដែលបានចាកចេញពីកីឡដ្ឋាន Stamford Bridge កាលពីខែមិថុនាដើម្បីដឹកនាំក្រុមម្ចាស់ជើងឯកអ៊ីតាលី Juventus ។

គួរបញ្ជាក់ថា Lampard បានដឹកនាំក្រុម Derby ឈានទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត Playoff ដើម្បីរកក្រុមឡើងមកលេងនៅក្របខណ្ឌ Premier League ប៉ុន្តែ​ពួកគេបានបរាជ័យក្រោមថ្វីជើងក្រុម Aston Villa ក្នុងរដូវកាលដំបូងរបស់គាត់ក្នុងនាមជាអ្នកចាត់ការ។

អតីតជាកីឡាកររបស់ក្រុមតោខៀវ រូបលោកបានបង្ហាញខ្លួនចំនួន ៦៤៨លើកនិងបានឈ្នះពានរង្វាន់ធំៗចំនួន ១១ជាមួយក្លឹប។

ប្រភព៖ BBC