ផ្លូវការ​៖ កាំភ្លើង​ធំ​ជះ ៨០លានអឺរ៉ូ ទិញបានខ្សែបម្រើ​ស្លាប​ពីក្លឹបបារាំង Lille

392

ក្លឹបកាំភ្លើងធំ Arsenal បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹបបារាំង Lille ដើម្បីចុះហត្ថលេខាជាមួយខ្សែបម្រើស្លាបសញ្ជាតិកូឌីវ័រ Nicolas Pepe ក្នុងតម្លៃ ៨០ លានអឺរ៉ូ (៧២ លានផោន)។

កិច្ចព្រមព្រៀងរវាងតំណាងរបស់ Arsenal និងកីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវបានរំពឹងថានឹងត្រូវបានបញ្ចប់ក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោងទៀត។

ក្លឹបអ៊ីតាលី Napoli ក៏បានដាក់សំណើរទៅកាន់ក្លឹប Lille ដែរតែត្រូវបានសាមីខ្លួនច្រានចោល។

Pepe ស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ក្នុងចំណោម ៤១ ប្រកួតសម្រាប់ Lille កាលពីរដូវកាលមុន។ ក្លឹបរំពឹង​ថារូបគេអាចបំពេញចន្លោះខ្វះខាតសម្រាប់ Arsenal ចំពោះកីឡាករដែលមានល្បឿនលឿន និងសមត្ថភាពបច្ចេកទេសខ្ពស់រូបនេះ។

Arsenal ធ្លាប់បានផ្តល់តម្លៃខ្លួន ៤០ លានផោនសម្រាប់ខ្សែបម្រើស្លាប Wilfried Zaha សញ្ជាតិ​កូឌីវ័រដូចគ្នា​របស់ក្លឹប Crystal Palace កាលពីសប្តាហ៍មុនប៉ុន្តែក្លឹបទាមទា ៨០លានផោនទើបអាចលក់បាន។

ប្រភព៖ BBC