ផ្ទុះ​អំពើ​ហិង្សា​រវាង​អ្នក​គាំទ្រ Napoli ជាមួយ​ប៉ូលិស​ក្នុង​កីឡដ្ឋាន​របស់ Leicester

147

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

ក្រុម​អ្នក​គាំទ្រ​របស់ Napoli បាន​​ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ប៉ូលិស​ក្នុង​កីឡដ្ឋាន​របស់ Leicester បន្ទាប់​ពី​ក្រុម​ទាំង​ពីរ​លេង​បញ្ចប់​លទ្ធផល ២-២ ក្នុង​ការ​ប្រកួត​ពាន Europa League កាល​ពី​យប់​មិញ។

​ក្នុង​ការ​ប្រកួត Leicester បាន​បើក​ការ​នាំ​មុខ​មុន​ដល់​ទៅ​២​គ្រាប់ ប៉ុន្តែ​ Napoli បាន​ប្រឹងប្រែង​វាយបក​វិញ​រហូត​​រក​បាន​២​គ្រាប់​សង​វិញ​​ដែល​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Victor Osimhen។ នៅ​ចុង​ម៉ោង​ទៅ​ហើយ​ខ្សែ​បម្រើ Wilfred Ndidi របស់ Leicester ទទួល​បាន​កាត​លឿង២​ស្មើ​នឹង​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន។

ភាព​តានតឹង​បាន​កើតឡើង​រវាង​​​អ្នក​គាំទ្រ​ទាំង​ពីរ​ក្រុម ហើយ​ក៏​បាន​ប៉ះ​ទង្គិច​គ្នា​បន្ទាប់​ពី​អាជ្ញាកណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត។ ប៉ូលិស​បាន​នាំ​គ្នា​ឈរ​ជា​ជួរ​ដើម្បី​រារាំង​​ក្រុម​ឲ្យ​អ្នក​គាំទ្រ​ក្រុម​ទាំង​ពីរ​​ឈ្លោះ​គ្នា​ទៀត។ ប៉ុន្តែ​អ្នក​គាំទ្រ​របស់ Napoli មួយ​ក្រុម​បាន​លោត​ទៅ​ប្រើ​អំពើ​ហិង្សា​ជាមួយ​ប៉ូលិស។

រូបភាព​បាន​បង្ហាញ​អ្នក​គាំទ្រ​របស់ Leicester និង Napoli បាន​គប់​ដប ហើយ​ខ្លះ​​ក៏បាន​ប្រើ​ខ្សែ​ក្រវាត់​យក​ធ្វើ​ជា​អាវុធ​​វាយ​គ្នា។ ក្នុង​នោះ​គេ​ក៏​បាន​ឃើញ​អ្នក​គាំទ្រ​របស់ Napoli ឈ្លោះ​គ្នា​ជាមួយ​ប៉ូលិស​ផង​ដែរ៕ ​​​

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ