ផ្ទុះការរិះគន់! រឿងម្ចាស់ស្បែកជើងមាសនារី ទទួលបាន ១០មុឺនរៀល

404

ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៩ ដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ២៣ ខែធ្នូ កន្លងទៅ ក្នុងនោះក្រុមបាល់ទាត់នារីមកខេត្តស្វាយរៀងជាអ្នកគ្រងជើងឯក ដោយបានយកឈ្នះក្រុមបាល់ទាត់នារីភ្នំពេញក្រោន ដោយលទ្ធផល ២-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ​។​

ក្រោយព្រឹត្តិការណ៍ពានរង្វាន់ដែលធ្វើឡើងនៅ មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ខេត្តតាកែវ ត្រូវបានបញ្ចប់ជាស្ថាពរ ស្រាប់តែបែកធ្លាយ ហើយមានការរិះគន់តៗគ្នា ដោយសារកីឡាការីដែលស៊ុតបញ្ចូលទីច្រើនជាងគេ នឹងជាម្ចាស់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍ពានរង្វាន់ខាងលើ ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្តត្រឹមតែ ១០០ ០០០ រៀលប៉ុណ្ណោះ (ដប់មុឺនរៀល)។​

កីឡាការិនី​រូបនេះមានឈ្មោះថា វឿន សុថាន មកពីសមាគមបាល់ទាត់មន្ទីរអប់រំខេត្តកំពង់ឆ្នាំង។ ហើយថវិការដែលសាមីខ្លួនទទួលបាន បានធ្វើឲ្យមហាជនសម្តែងការហួសចិត្ត នឹងអស់សំណើចជាខ្លាំង ព្រោះថាមានចំនួនតិចពេកបើប្រៀបធៀបនិងសមត្ថភាព។​