ផ្ទុះការរិះគន់ ថាកម្ពុជាលក់គ្រាប់បាល់ ពេលចាញ់ហុងកុង

1812

ឈានមកដល់ការប្រកួតទី ៥ របស់ជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ជម្រុះ World Cup ២០២២ ពូល C ដែលកម្ពុជាបន្តទទួលរងបរាជ័យរបស់ខ្លួន ដោយលទ្ធផល ២-០ ក្រោមស្នាដៃក្រុមម្ចាស់ផ្ទះហុងកុង ស្រាប់តែផ្ទុះការរិះគន់ពីសំណាក់អ្នកគាំទ្រ។

មូលហេតុនៃការរិះគន់នេះ ដោយសារអ្នកគាំទ្រយើងសង្កេតឃើញករណីមិនប្រក្រតីមួយចំនួនកើតចេញពីការប្រកួតមានជាអាថ៖

-ការគ្រប់គ្រងបាល់មានរហូតទៅដល់ ៦១% សម្រាប់ក្រុមកម្ពុជា ខណៈហុងកុងមានត្រឹមតែ ៣៩% ប៉ុណ្ណោះ

-ប្រធានក្រុម សឿយ វិសាល ទទួលបានកាតលឿងលើកទី២ បណ្តេញចេញក្រោយយកជើងទាត់បាល់ចេញពីដៃអ្នកចាំទី ហុងកុង

– គ្រាប់បាល់ក្នុងទីផ្សរភ្នាល់បាល់ គឺហុងកុង តឲ្យកម្ពុជា 1.5គ្រាប់ (ហុងកុងស៊ី២គ្រាប់ដាច់)

No photo description available.

-អតីតកីឡាករជម្រើសជាតិ កែវ សុខង៉ន បោះសម្តីធ្ងន់ៗដាក់ក្រុមជម្រើសជាតិនៅលើបណ្តាញសង្គម

-រួមមានការបញ្ចេញមតិខុសៗគ្នាពីសំណាក់បងប្អូនអ្នកតាមដានទស្សនាក្រុមជម្រើសជាតិក្នុងការប្រកួតយប់មិញនេះ៖