ប្រេស៊ីល លើកពាន Copa America ក្រោយ​ខកខាន​១២ឆ្នាំ (វីដេអូ)

433

ក្រុមប្រេស៊ីល បាន​ក្លាយជាម្ចាស់​ជើងឯក Copa America 2019 បន្ទាប់ពី​យកឈ្នះ​ប៉េរូ ដោយ​លទ្ធផល ៣-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ​កាលពី​យប់មិញ។

៣គ្រាប់​របស់​ម្ចាស់ផ្ទះ​ប្រេស៊ីល ធ្វើបាន​ដោយ Everton នៅនាទី១៥’, Gabriel Jesus នាទី៤៥’ និង​ Richarlison បាល់​ប៉េណាល់ទី​នៅនាទី ៩០’។ ចំណែក​១គ្រាប់​របស់​ប៉េរូ គឺធ្វើបាន​ដោយ Jose Paolo Guerrero នៅនាទី៤៤’ ដោយការ​ស៊ុតបាល់ប៉េណាល់​ទីផងដែរ។ Jesus បាន​កាតក្រហម (កាតលឿង២ដង) នៅ​នាទី៧០’។

នេះជា​លើកដំបូង​ហើយ​ដែលប្រេស៊ីល​បានលើកពាន​នេះ គិតចាប់តាំង​ពីឆ្នាំ២០០៧​មក។ គិតមក​ដល់ឆ្នាំ២០១៩នេះ ប្រេស៊ីល លើកពាន Copa ចំនួន៩ដង​ហើយ ក្នុងនោះ​ធ្វើម្ចាស់ផ្ទះ ៥ដង លើកពាន​ទាំង៥ដង៕

Image result for brazil copa america 2019

សូមទស្សនា​វីដេអូ៖