ប្រើជិត ២០ ឆ្នាំទីបំផុតសហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងសម្រេចប្តូរឡូហ្គូថ្មី

4603

សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) នៅថ្ងៃពុធនេះបានដាក់បង្ហាញនូវឡូហ្គោរបស់ក្រុមជម្រើសជាតិថ្មី ប៉ុន្តែអ្នកគាំទ្រភាគច្រើនបានសម្តែងការមិនពេញចិត្តចំពោះស្លាកសញ្ញាថ្មីនេះ។

Korea KFA South Korea

ស្លាកសញ្ញាសម្រាប់តំណាងក្រុមជម្រើសជាតិចាស់ បានប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០០១ មក ហើយនេះជាលើកដំបូងហើយដែល KFA បានធ្វើការផ្លាស់ប្តូរបន្ទាប់ពីប្រើអស់រយៈពេលជិត ២ ទសវត្ស។

ឡូហ្គូថ្មីនេះមានរូបរាងបែបទាន់សម័យបន្តិច ដែលលេចចេញជាទម្រង់មុខខ្លា ខុសគ្នាពីឡូហ្គូចាស់ដែលមានរូបខ្លាទាំងមូល។ ឡូហ្គូចាស់មានពណ៌ខៀវលាយស និងរំលេចដោយពណ៌មាសជុំវិញ ខណៈដែលឡូហ្គូថ្មីបានប្តូរពណ៌មាសជំនួសជាពណ៌ក្រហមវិញ។

Related image

KFA ក៏បានពន្យល់អំពីលក្ខណៈរូបសញ្ញាលើឡូហ្គោថ្មីនេះផងដែរថា មានធាតុផ្សំសំខាន់ៗចំនួន ៤ ដែលមានផ្នែកខាងមុខលេចចេញជាមុខខ្លាគឺតំណាងឲ្យ “ឆ្ពោះទៅមុខ” សត្វខ្លាតំណាងឲ្យ “មរតក” រចនាបទជុំវិញចេញជាទម្រង់មុខខ្លាតំណាងឲ្យ “ទម្រង់បាល់ទាត់” និងផ្ទៃព័ទ្ធជុំរិញជាចតុកោណតំណាងឲ្យ “ទីលានបាល់ទាត់”។