ប្រាក់ឈ្នួលប្រចាំឆ្នាំរបស់ Ronaldo នៅ Juventus ក្លឹប ៤ នៅ Serie A សុំខ្មាស់

940

ប្រាក់ឈ្នួល ២៨ លានផោនក្នុងមួយឆ្នាំរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo នៅក្លឹប Juventus ត្រូវបានគេរាយការណ៍ថាស្មើ នឹងច្រើនជាងវិក័យប័ត្រចំណូលរបស់ក្លឹប ៤ ផ្សេងទៀតក្នុងក្របខ័ណ្ឌ Serie A ។

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះទទួលបានប្រហែល ៥៤០,០០០ ផោនក្នុងមួយសប្តាហ៍នៅក្លឹបសេះបង្កង់បន្ទាប់ពីបានចូលរួមពី Real Madrid ក្នុងឆ្នាំ ២០១៨ ។

យោងតាមសារព័ត៌មាន La Gazzetta dello Sport បានអះអាងថាម្ចាស់ពាន Ballon d’Or ៥ សម័យមានចំណូលប្រចាំឆ្នាំខ្ពស់ជាងចំណូលក្លឹប ៤ ផ្សេងទៀតមានដូចជា Udinese, Hellas Verona, Spezia និង Crotone។

បច្ចុប្បន្ន Ronaldo ក៏កំពុងកាន់កាប់តំណែងតម្លៃពលកម្មខ្ពស់ជាងគេក្នុងនាមកីឡាករដូចគ្នាក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A ផងដែរ៖

– ខ្សែប្រយុទ្ធ Cristiano Ronaldo: ២៨ លានផោន/ឆ្នាំ

– ខ្សែការពារ Matthijs de Ligt: ៧,២ លានផោន/ឆ្នាំ

– ខ្សែប្រយុទ្ធ Romelu Lukaku: ៦,៨ លានផោន/ឆ្នាំ

– ខ្សែបម្រើ Christian Eriksen: ៦,៨ លានផោន/ឆ្នាំ

– ខ្សែប្រយុទ្ធ Edin Dzeko: ៦,៨ លានផោន/ឆ្នាំ

– ខ្សែបម្រើ Paulo Dybala: ៦,៦ លានផោន/ឆ្នាំ

– ខ្សែបម្រើ Adrien Rabiot: ៦,៣ លានផោន/ឆ្នាំ

– ខ្សែបម្រើ Aaron Ramsey: ៦,៣ លានផោន/ឆ្នាំ

– ខ្សែបម្រើ Alexis Sanchez: ៦,៣ លានផោន/ឆ្នាំ

– ខ្សែប្រយុទ្ធ Zlatan Ibrahimovic: ៦,៣ លានផោន/ឆ្នាំ