ប្រធាន FA ថៃ ថាមិនអាចទៅរួចដែលសមាជិកអាស៊ានទាំង១០ធ្វើម្ចាស់ផ្ទះវ៉ើលខាប់

386

ប្រធានសមាគមន៍បាល់ទាត់របស់ថៃ ( FA Thailand ) លោក Somyot Poompunmuang បានលើកឡើងថា ការដែលប្រមូលប្រទេសអាស៊ានទាំង១០ធ្វើម្ចាស់ផ្ទះវ៉ើលខាប់ឆ្នាំ២០៣៤គឺពិតជាពុំអាចទៅរួច។

ក្រោយកិច្ចប្រជុំអាស៊ាននៅថៃ កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha បានប្រកាសឲ្យមេដឹកនាំទាំងអស់ត្រៀមដេញថ្លៃធ្វើព្រឹត្តិការណ៍នេះ។

លោក Somyot បានជំទាស់ថា « វានៅលើការសម្រេចរបស់រដ្ឋាភិបាលក្នុងការធ្វើរឿងនេះ។ ខ្ញុំបានលឺថា ឥណ្ឌូនេស៊ី បានត្រៀមរួចរាល់ ប៉ុន្តែសម្រាប់ខ្ញុំគឺមិនអាចទៅរួចទេដែលធ្វើម្ចាស់ផ្ទះដល់ទៅ១០ប្រទេស។ វាគួរតែមានតែ២ឬ៣ប្រទេសប៉ុណ្ណោះ។»

ប៉ុន្តែយ៉ាងណាបំណងនេះ ត្រូវបានខៀវ សាម៉េត ​ប្រធាន​សហព័ន្ធ AFF ​សប្បាយ​ចិត្ត​និង​គាំទ្រ​ពេញ​ទំហឹង។ ​លោក​បាន​និយាយ​ទៅ​កាន់ ​straitstimes ​ថា​៖ “​វា​តែងតែ​ជា​ជំហរ​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៣​នៅ​អាស៊ី ​និង​លំដាប់​ទី​៧​នៅ​លើ​លោក​នេះ។ យើង​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដោយ​ជោគជ័យ​ព្រឹត្តិការណ៍ FIFA World Cup។ AFF ​នឹង​សិក្សា​ស្វែង​រក​ចំណុច​ដែល​យើង​អាច​ដេញ​ថ្លៃ​បាន”៕

ប្រភព៖ Fox Sport Asia