ប្រធានក្លឹប Barca៖ Neymar ចង់ចេញហើយ ប៉ុន្តែក្លឹប PSG មិនព្រមលក់រូបគេ

444

ប្រធានក្លឹប Barcelona លោក Josep Maria Bartomeu បាននិយាយថាក្លឹបរបស់គាត់ដឹងថា Neymar ចង់ចាកចេញពីក្លឹប Paris St Germain ដើម្បីវិលត្រឡប់មកកាន់ក្លឹបជើងឯក La Liga ប៉ុន្តែក្លឹបបារាំងមានការស្ទាក់ស្ទើរក្នុងការលក់កីឡាករប្រេស៊ីលរូបនេះ។

“យើងដឹងថា Neymar ចង់ចាកចេញពីក្លឹប PSG ប៉ុន្តែយើងក៏ដឹងដែរថា PSG មិនចង់ឲ្យរូបគេចាកចេញទេ ដូច្នេះគ្មានករណីណាដែលត្រូវចុះហត្ថលេខាជាមួយគាត់នោះទេ” Bartomeu បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រ។

Neymar wants to leave PSG but they don't want to sell him - Barca president

Bartomeu ក៏បានបង្ហាញពីជំនួបរវាងលោក Oscar Grau នាយកប្រតិបត្តិរបស់ក្លិប Barca និងលោក Miguel Angel Gil Marin ដែលជានាយកប្រតិបត្តិក្លិប Atletico Madrid ផងដែរអំពីចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធបារាំង Antoine Griezmann ដែលបានប្រកាសថានឹងចាកចេញពីក្លឹបទីក្រុងម៉ាឌ្រីដ។

ប្រភព៖ Supersport