ប្រធានក្រុម Dortmund ខ្សែបម្រើ​ Marco Reus របួសទៀតហើយ! ម្តងនេះចំប្រកួតសំខាន់

370

ប្រធានក្រុម Borussia Dortmund កីឡាករ Marco Reus មិនអាចចូលលេងប្រកួតជើងទី ១ ពានរង្វាន់ UEFA Champions League វគ្គ ១៦ ទល់ជាមួយក្រុម Paris Saint-Germain បានឡើយ បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្លឹបបញ្ជាក់។

ខ្សែបម្រើវ័យ ៣០ ឆ្នាំរូបនេះ និងអវត្តមានប្រហែល ៤ សប្តាហ៍បន្ទាប់ពីទទួលរងរបួសសាច់ដុំកាលពីថ្ងៃអាទិត្យក្នុងប្រកួតដែល Dortmund ចាញ់ Werder Bremen ដោយលទ្ធផល ៣-២ ក្នុងពានរង្វាន់ German Cup។

យ៉ាងណាក៏ដោយ Reus និងអាចត្រឡប់មកជួយក្រុមបានវិញសម្រាប់ជើង ២ នៅទឹកដី PSG ដែលប្រកួតនៅថ្ងៃទី ១១ ខែមីនា។