ប្រធានក្រុមមីយ៉ាន់ម៉ា ផ្លាស់ទ្រនំថ្មីពី Chonburi ទៅ Sukhothai នៅលីគកំពូលថៃ

219

ប្រធានក្រុមជម្រើសជាតិមីយ៉ាន់ម៉ា កីឡាករ Zaw Min Tun បានផ្លាស់ពីក្លឹប Chonburi FC ទៅកាន់ក្លឹប Sukhothai FC ស្ថិតក្នុងក្របខណ្ឌលីគកំពូលថៃ Thai League 1។

Related image

ខ្សែការពារវ័យ ២៧ ឆ្នាំរូបនេះបានចុះកុងត្រាជាមួយ Chonburi ពីក្លឹប Yangon United របស់មីយ៉ាន់ម៉ាកាលពីដើមឆ្នាំ ២០១៩ និងជួយអោយក្រុមរហស្សនាមឆ្លាមសមុទ្រ បញ្ចប់នៅចំណាត់ថ្នាក់លេខ ៧ ក្នុងតារាង Thai League 1 រដូវកាល ២០១៩។

Image result for Zaw Min Tun

ដោយឡែកក្រុម Sukhothai បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១២ ខណៈបច្ចុប្បន្នក្លឹបក៏បាននាំចូល កីឡាករអតីតខ្សែប្រយុទ្ធជម្រើសជាតិថៃ Mongkol Tossakrai មកពី Army United ដើម្បីត្រៀមប្រជែងពាននារដូវកាលថ្មី។