ប្រធានក្រុមជប៉ុន Yoshida ចេញពី Southampton ទៅចូលរួមជាមួយក្លឹប Serie A

3712

ខ្សែការពារជប៉ុន Maya Yoshida របស់ក្រុម Southampton បានព្រមព្រៀងចូលរួមជាមួយក្លឹបអុីតាលី Sampdoria ក្នុងលក្ខខណ្ឌខ្ចីជើង នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។

Image result for Maya Yoshida

យោងតាមប្រភពពី Sky Sport Italia ផ្សាយថាប្រធានក្រុមជម្រើសជាតិជប៉ុនវ័យ ៣១ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ៦ ខែក្នុងតម្លៃ ២០ ម៉ឺនផោន នឹងមានជម្រើសដើម្បីបន្តសម្រាប់រដូវកាលថ្មី ២០២០-២១។

Yoshida ធ្លាប់បង្ហាញខ្លួន ១០០ ប្រកួតសម្រាប់ក្រុមជម្រើសជាតិជប៉ុន និងជាកីឡាករជប៉ុនតែម្នាក់គត់ដែលបង្ហាញខ្លួនច្រើនជាងគេនៅ Premier League ពោលគឺបាន ១៥៤ ប្រកួត។

Related image

រូបគេចាប់ផ្តើមអាជីពដំបូងជាមួយក្លឹប Nagoya Grampus មុនពេលចុះហត្ថលេខាជាមួយក្លឹបលីគកំពូលហូឡង់ VVV Venlo នៅខែមករាឆ្នាំ ២០១០ បន្ទាប់មកផ្លាស់មក Southampton នៅរដូវក្តៅឆ្នាំ ២០១២ ហើយបានចំណាយពេល ៨ រដូវកាលជាមួយក្លឹប។