ប្រកួតកីឡាហែលទឹកបានបញ្ចប់ វៀតណាមទទួលបានមេដាយច្រើនជាងគេ ខណៈម្ចាស់ផ្ទះកម្ពុជាទទេស្អាត

475

ព្រឹត្តិការណ៍​ប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯកយុវជន​អាស៊ីអាគ្នេយ៍លើក​ទី​៤៣ បាន​បញ្ចប់​ជា​ផ្លូវការ​ហើយ ក្រោយ​ប្រកួត​អស់​រយៈពេល ​៣​ថ្ងៃ​ពី​ថ្ងៃ​ទី​២៨ ដល់ ៣០ ខែ​មិថុនា​ម្សិល​មិញ​នេះ នា​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណៈ​ដែល​អត្ត​ព​លិ​ក​យុវជន​ប្រទេស​វៀតណាម​ ដណ្ដើម​បានមេដាយ​ច្រើន​ជាង​គេ​រហូតដល់​ទៅ ១០៩​គ្រឿង​។

សម្រាប់​មេដាយ​ទាំង ១០៩​គ្រឿង​របស់​ប្រទេស​វៀតណាម ក្នុង​នោះ​មានមេដាយ​មាស ៤៣​គ្រឿង, ប្រាក់ ​៤១​គ្រឿង និង​សំរឹទ្ធ ​២៥​គ្រឿង​។ បន្ទាប់ពី​វៀតណាម​គឺ​ប្រទេស​ថៃ​ឈរ​នៅ​លេខ​រៀង​ទី​២​ ក្នុង​តារាង​ដោយ​ឈ្នះ​មេដាយ​សរុប ៧៦​គ្រឿង ក្នុង​នោះ​មេដាយ​មាស ២៨​គ្រឿងប្រាក់​ ១៨​គ្រឿង និង​សំរឹទ្ធ ​៣០​គ្រឿង​។​ ចំពោះSingapore ឈ្នះ​មេដាយ ៤៣​គ្រឿង​ផង​ដែរ ក្នុង​នោះ​មេដាយ​មាស ១១​គ្រឿងប្រាក់​ ១៦​គ្រឿង និង​សំរឹទ្ធ ១៦​គ្រឿង​។ ប្រទេស​ឥណ្ឌូនេស៊ី​ដណ្ដើម​មេដាយ ​២០​គ្រឿង ក្នុង​នោះមេដាយ​មាស ​១០​គ្រឿងប្រាក់​ ៣គ្រឿង និង​សំរឹទ្ធ ៧​គ្រឿង​។​ ប្រទេស​ហ្វី​លី​ពីន​ដណ្តើម​មេដាយ ៣០​គ្រឿង ក្នុង​នោះ​មេដាយ​មាស ​៨​គ្រឿងប្រាក់ ​១៣​គ្រឿង និង​សំរឹទ្ធ ៩​គ្រឿង​ និង​ចុង​ក្រោយ​ប្រទេស​ម៉ាឡេស៊ី​ដណ្ដើម​មេដាយ ​៣៧​គ្រឿង ក្នុង​នោះ​មេដាយ​មាស ៧​គ្រឿងប្រាក់​ ១៣​គ្រឿង និង​សំរឹទ្ធ ១៧​គ្រឿង​។

ដោយឡែក​ប្រទេស​ចំនួន​៤ គឺ​ប្រទេស​ប្រ៊ុយណេ ឡាវ មី​យ៉ាន់​ម៉ា និង​ម្ចាស់ផ្ទះ​កម្ពុជា​ពុំបាន​ឈ្នះ​មេដាយ​ណា​មួយ​ឡើយ​។​ គួរ​ដឹង​ដែរ​ថា ការប្រកួត 43rd South East Asia Age Group Swimming Championship 2019 មាន​វិញ្ញាសា​ប្រកួត​សរុប​ទាំង​អស់​ចំនួន ១០៥​វិញ្ញាសា ក្នុង​នោះ​មាន​ក្រុម​ទី​១ អាយុ​ក្រោម​ ១៣​ឆ្នាំក្រុម​ទី​២ អាយុ​ចាប់ពី ១៤​ដល់ ១៥​ឆ្នាំ និង​ក្រុម​ទី​៣ អាយុ​ចាប់ពី ១៦ ដល់ ១៨​ឆ្នាំ​៕

ប្រភព៖ Bayon TV