ប៉េរូ ទម្លាក់ឈីលី ឡើងជួបប្រេស៊ីលវគ្គផ្តាច់ព្រ័ត្រ Copa America 2019

373

ក្រុមប៉េរូ បាន​ទម្លាក់​ក្រុមការពារតំណែងជើងឯក ឈីលី ដោយ​លទ្ធផល ៣-០ ក្នុង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America 2019 ដែល​ទើបតែបញ្ចប់​អម្បាញ់មិញនេះ។

៣គ្រាប់​នេះធ្វើបានដោយ Edison Flores នាទី២១, Yoshimar Yotun នាទី៣៨ និង Jose Paolo Guerrero នាទី៩០។ ក្រុម​ឈីលីមានឱកាស​ស៊ុតបាល់ប៉េណាល់ទី១ដែរនៅនាទី៩០+ តែធ្វើមិនបាន​សម្រេច។

លទ្ធផលនេះ បាន​ធ្វើឱ្យប៉េរូ ឡើង​ទៅប៉ះប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើង​នៅព្រឹកទាបភ្លឺថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០១៩។ ចំណែកឈីលី ត្រូវជួប អាហ្សង់ទីន ប្រកួត​ដណ្តើម​យកចំណាត់ថ្នាក់ទី៣ នៅព្រឹក​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ​២០១៩៕