បើកទំព័រឆ្នាំថ្មី ២០២០ ក្លឹប Juventus បានចុះហត្ថលេខាដំបូងលើខ្សែបម្រើស្លាប Dejan Kulusevski វ័យ ១៩ ឆ្នាំពីក្លឹប Alalanta ក្នុងតម្លៃខ្លួន ៣៥លានអឺរ៉ូក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។
កីឡាករសញ្ជាតិស៊ុយអែតរូបនេះ ត្រូវបានក្លឹប Parma ខ្ចីជើងពី Alalanta កាលដើមរដូវកាលកន្លងទៅ ហើយរកបាន ៤ គ្រាប់ និង Assist ៧ ដងក្នុងការបង្ហាញខ្លួន ១៧ ប្រកួតក្នុងលីគ។
ហើយក្លឹប Juventus និងអនុញ្ញាតឲ្យ Parma ខ្ចីជើងជាបន្តទៀតបន្ទាប់ពីការចុះហត្ថលេខាត្រូវបានចប់រួចរាល់។