បន្តិចទៀត!​ ពហុកីឡដ្ឋានជាតិនឹងមានកៅអីបម្រុងថ្មីហើយ

655

កាលពីពេលថ្មីៗនេះ គណៈកម្មការប្រតិបត្តិរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបើកការប្រជុំជុំវិញផែនការសម្រាប់អភិវឌ្ឍន៍សហព័ន្ធ ដោយក្នុងនោះមានការលើកឡើងនូវចំណុងសំខាន់ៗចំនួន ៣ គឺ រចនាសម្ព័ន្ធរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គម្រោងសាងសង់នានា និង ចុងក្រោយគឺការកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ពហុកីឡដ្ឋានជាតិ ។

ជុំវិញរឿងការកែលម្អទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ពហុកីឡដ្ឋានជាតិ មានចំណុចសំខាន់ៗជាច្រើនដែលសហព័ន្ធត្រៀមសម្រាប់រៀបចំរួមមាន ការបំពាក់កៅអីនៅតំបន់ទស្សនាសម្រាប់សំបុត្រធម្មតា ការកែលម្អបច្ចេកទេសភ្លើងបំភ្លឺកីឡដ្ឋានក្នុងពេលប្រកួត និង ចុងក្រោយគឺការស្នើសុំផ្លាស់ប្តូរកៅអីក្រុម និង មន្ត្រីការប្រកួត ក្នុងទីលានបាល់ទាត់ ។

ទាក់ទងនឹងសំណើទាំងអស់នេះ សហព័ន្ធកំពុងតែដំណើរការស្នើសុំទៅកាន់ក្រសួងសេដ្ឋកិច្ចដើម្បីពិភាក្សា និង សម្រេច តែទោះជាយ៉ាងណាក្តីសំណើនេះត្រូវបានគេរំពឹងថា នឹងទទទួលបានជោគជ័យក្នុងការស្នើសុំដោយសារតែចំណុចទាំងនេះជាតម្រូវការពេលប្រកួតរបស់ FIFA ៕