បញ្ជីឈ្មោះ ២២ របស់ Juventus ត្រៀមប៉ះ Lyon ជើងទី១ UCL

3666

ក្រុមសេះបង្កង់ Juventus នឹងត្រូវប៉ះក្រុម Olympique Lyonnais នៅវគ្គ ១៦ ក្រុមចុងក្រោយជើងទី ១ នៅទឹកដីបារាំងនាថ្ងៃទី ២៦ ខែកុម្ភៈខាងមុខនេះ។

បច្ចុប្បន្ន​ក្រុមអុីតាលី​កំពុងឈរកំពូលតារាង Serie A មាន ៣ ពិន្ទុនាំមុខក្រុមលេខ ២ Inter Milan មុនធ្វើដំណើរទៅប៉ះ Hellas Verona នៅថ្ងៃសៅរ៍។

ខណៈ​បញ្ជីឈ្មោះ​ក្រុមរបស់លោក Maurizio Sarri ទាំង ២២ នាក់សម្រាប់ត្រៀមវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ត្រូវបានក្លឹបបញ្ចេញក្នុងថ្ងៃនេះផងដែរ។

ប្រធានក្រុម Giorgio Chiellini វ័យ ៣៥ ឆ្នាំត្រូវបានគេបញ្ចូលឈ្មោះក្នុងក្រុមក្រោយពីវិលត្រឡប់ពីរបួសជង្គង់វិញ។​

បញ្ជីឈ្មោះ ២២ នាក់របស់ Juventus សម្រាប់​វគ្គ ១៦ ក្រុម UEFA Champions League 

អ្នកចាំទី​៖ Gianluigi Buffon, Carlo Pinsoglio, Wojciech Szczesny

ខ្សែការពារ​៖ Leonardo Bonucci, Giorgio Chiellini, Danilo, Matthijs de Ligt, Mattia De Sciglio, Daniele Rugani, Alex Sandro

ខ្សែបម្រើ​៖ Rodrigo Bentancur, Juan Cuadrado, Sami Khedira, Blaise Matuidi, Miralem Pjanic, Adrien Rabiot, Aaron Ramsey

ខ្សែប្រយុទ្ធ​៖ Federico Bernardeschi, Douglas Costa, Paulo Dybala, Gonzalo Higuain, Cristiano Ronaldo