នៅអាស៊ីក៏មានការប្រគល់ពានផងដែរ ខណៈ Son ជាប់ជាកីឡាករអាស៊ីលេងនៅបរទេសឆ្នើមបំផុតប្រចាំឆ្នាំ

368

កីឡាករ Akram Afif ដែលបានជួយប្រទេសកាតាឈ្នះពានរង្វាន់ AFC Asian Cup 2019 កាលពីដើមឆ្នាំ ត្រូវបានជាប់ឈ្មោះជាកីឡាករឆ្នើមបុរសប្រចាំឆ្នាំ AFC ឫ AFC Men’s Player of the Year ក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC ២០១៩ កាលពីថ្ងៃច័ន្ទ។

Related image

កីឡាករវ័យ ២៣ឆ្នាំខាងលើ បានប្រជែងឈ្នះគូរប្រជែង ២រូបទៀតមាន ខ្សែការពារប្រធានក្រុម Urawa Red Diamonds កីឡាករជប៉ុន Tomoaki Makino ដែលជួយក្រុមដល់វគ្គផ្តាច់ព្រ័ត្រ AFC Champions League 2019 និងអ្នកចាំទីអន្តរជាតិអ៊ីរ៉ង់ Alireza Beiranvand។

Image result for saki kumagai lyon

ដោយឡែក កីឡាការីនី Saki Kumagai លេងនៅជម្រើសជាតិស្រី្តជប៉ុន និងក្រុមស្ត្រីបារាំង Lyon ត្រូវបានជាប់ឈ្មោះជាកីឡាការីនីឆ្នើមប្រចាំឆ្នាំរបស់ AFC ឫ AFC Women’s Player of the Year ផងដែរ ដោយប្រជែងឈ្នះ កីឡាការីនី Li Li របស់ប្រទេសចិន និងកីឡាការីនីឥណ្ឌា Ashalata Devi។

អ្វីដែលពិសេសនោះ តារាឆ្នើមរបស់កូរ៉េខាងត្បូង Song Heung-min បច្ចុប្បន្នលេងនៅក្លឹប Tottenham Hotspur ត្រូវបានជាប់ជាកីឡាករអាស៊ីលេងនៅបរទេសឆ្នើមបំផុតប្រចាំឆ្នាំរបស់ AFC ដែលមានកីឡាករជប៉ុន Makoto Hasebe របស់ Eintracht Frankfurt និងកីឡាករអឺរ៉ង់ Sardar Azmoun របស់ Zenit St Petersburg។

Image result for lee kang-in valencia

អ្នកឈ្នះពានរង្វាន់ផ្សេងទៀតរួមមាន កីឡាករ Lee Kang-in របស់កូរ៉េខាងត្បូងលេងនៅក្លឹប Valencia CF របស់អេស្ប៉ាញបានឈ្នះពានរង្វាន់យុវជនឆ្នើមប្រចាំឆ្នាំរបស់ AFC ដែលមានកីឡាករវៀតណាម Doan Van Hau ដែលលេងនៅក្លឹបSC Heerenveen របស់លីគកំពូលហូឡង់ និងកីឡាករជប៉ុន Hiroki Abe ដែលជាយុវជនរបស់ក្លិបយក្សអេស្ប៉ាញ Barcelona។