នាំ Napoli ឡើងវគ្គ ១៦ក្រុមបានជោគជ័យមិនដល់ ៣ម៉ោងផង លោក Ancelotti ត្រូវក្លឹបបណ្តេញចេញ

332

ក្រោយដឹកនាំក្រុមឡើងទៅកាន់វគ្គ ១៦ក្រុមបានជោគជ័យមិនដល់ ៣ម៉ោងផង លោក Carlo Ancelotti ត្រូវបានក្លឹប Napoli បណ្តេញចេញពីតំណែងជាអ្នកចាត់ការ។

យប់មិញនេះ Napoli បានយកឈ្នះ Genk ដោយលទ្ធផល ៤-០ ក្នុងការប្រកួតបិទពូល E ក្របខណ្ឌ UEFA Champions League តែទោះបីយ៉ាងណា ក្លឹបបានសម្រេចបញ្ចប់តួរនាទីរបស់លោកបន្ទាប់ពី ក្រុមមិនបានឈ្នះ ៩ប្រកួតជាប់គ្នានៅ Serie A។

Ancelotti sacked despite guiding Napoli to UCL last-16

គេនៅចាំបានថា កាលពីខែមុនអ្នកចាត់ការ Ancelotti រួមនិងកីឡាកររបស់ក្រុម Napoli មានជម្លោះជាមួយប្រធានក្លឹបលោក Aurelio de Laurentiis ។ ក្រោយពីលោក De Laurentiis បានបញ្ជាឲ្យក្រុមចូលរួមហ្វឹកហាត់ច្រើនជាងមួយសប្តាហ៍ ប៉ុន្តែលោក Ancelotti និងកីឡាករបែរជាត្រលប់ទៅផ្ទះវិញ។

គួររំលឹកថាលោក Ancelotti ដែលបានឈ្នះពានរង្វាន់ Premier League និង FA Cup ២សម័យជាមួយក្រុមតោខៀវ Chelsea អំឡុងឆ្នាំ ២០០៩-១០ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការទៅដឹកនាំ Arsenal និង Everton។

ប្រភព៖ BBC