នាយករដ្ឋមន្រ្តីបារាំង ប្រកាសលុបចោល Ligue 1 ជាផ្លូវការហើយ

348

លោកនាយករដ្ឋមន្រ្តីបារាំង Edouard Philippe បានប្រកាសលុបចោលក្របខ័ណ្ឌបាល់ទាត់ក្នុងប្រទេសជាផ្លូវការហើយ រួមមាន Ligue 1 និង Ligue 2។

លោកបាននិយាយថារដូវកាលកីឡាឆ្នាំ ២០១៩-២០២០ បានចប់ហើយ ខណៈដែលប្រទេសបារាំងនឹងប្រកាសពីផែនការដើម្បីទប់ស្កាត់ការឆ្លងនៃវីរុសកូវីដ-១៩ នាថ្ងៃទី ១១ ឧសភាខាងមុន។ រាល់ព្រឹត្តិការណ៍កីឡាទាំងអស់នឹងត្រូវការបិទទ្វាររហូតដល់ខែកញ្ញា។

ក្នុងករណីនេះ គ្រប់ក្លឹបទាំងអស់អាចចាប់ផ្តើមត្រៀមសម្រាប់រដូវកាល ២០២០-២១ ដោយឡែកចំពោះក្លឹប PSG និង Lyon ត្រូវរង់ចាំការសម្រេចពីក្របខ័ណ្ឌបាល់ទាត់ទ្វីបអឺរ៉ុប UEFA ខណៈក្រុមទាំងពីរកំពុងជាប់បេសកម្មពានរង្វាន់ Champions League។