នាយករដ្ឋមន្ត្រី​ជប៉ុន​ថា អូឡាំពិក ២០២០ នៅ​ទីក្រុង​តូ​ក្យូ​នឹង​ដំណើរការ​តាម​ការ​គ្រោង​ទុក

454

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ីន​ហ្សូ​ អា​បេ​ បាន​និយាយ​ថា ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នឹង​ដំណើរ​ការ​ដូច​ការ​គ្រោង​ទុក​នៅ​ខែ​កក្កដា​ខាងមុខ ទោះបីជា​មានការ​ព្រួយបារម្ភ​អំពី​ជំងឺឆ្លង​វីរុស​កូ​រ៉ូ​ណា ដែល​អាច​បណ្ដាល​ឱ្យ​មាន​ការ​ពន្យារពេល​ព្រឹត្តិការណ៍​កីឡា​ក៏ដោយ​។

លោក ​អា​បេ ​បាន​បន្ថែម​ទៀត​ថា ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) នឹង​មាន​ការសម្រេចចិត្ត​ចុងក្រោយ​ថា​ តើ​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ អាច​ដំណើរការ​រឺ​អត់​។ លោក ​អា​បេ​ បាន​និយាយ​ថា​ យើង​នឹង​យកឈ្នះ​ការ​រីក​រាល​ដាល​នៃ​ការឆ្លង ​និង​ធ្វើជា​ម្ចាស់ផ្ទះ​អូឡាំពិក​ដោយ​គ្មាន​បញ្ហា ​ដូចដែល​បាន​គ្រោង​ទុក​។​

​ប្រទេស​ជប៉ុន​មាន​ករ​ណី​ឆ្លង​ជាង ១.៤០០ករណី​ និង​មាន​មនុស្ស​ស្លាប់​ចំនួន ២៨​នាក់​បណ្ដាល​មកពី​វីរុស​នេះ​។​ ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចំណាយ​ប្រហែល ​១,៣៥​ពាន់​ពាន់​លាន​យ៉េន (១០,២៦​ពាន់​លាន​ផោន​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​គណៈកម្មាធិការ​រៀបចំ​កា​ល​ពី​ខែ​ធ្នូ​។ ​

អ្វី​ដែល​ជា​ការ​លើកឡើង​របស់​លោក ស៊ីន​ហ្សូ ​អា​បេ​ អាច​ថា​ មិន​ខុស​ទេ ​ដោយ​លោក​មាន​ជំនឿ​ចិត្ត​លើរដ្ឋាភិបាល​របស់លោក​ នឹង​បញ្ឈប់​ការ​រីក​រាលដាល​ឆ្លង​នៃ​មេរោគ Covid-19 នេះ តែ​មេរោគ​ដដែល​នេះ​កំពុង​រីក​រាលដាល​ខ្លាំង ​នៅ​ប្រទេស​ដទៃ​ទៀត​ជាពិសេស​អឺរ៉ុប​ ដែល​បាន​ផ្អាក​រាល់​ការប្រកួត​កីឡា​ទាំងអស់​ទៅ​ហើយ ដែល​អាច​និយាយ​បាន​ថា​ ពួកគេ​មិន​អាចបញ្ជូន​អត្ត​ពលិក​ម​ក​ចូល​រួម​បាន​៕