ក្រុម Ceres Negros FC របស់ហ្វីលីពីនបានប្រជែងឈ្នះក្រុម Buriram United របស់ថៃដើម្បីក្លាយជាក្រុមអាស៊ានដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេនៅក្នុងតារាងចំណាត់ថ្នាក់ AFC Club ចុងក្រោយ។
បន្ទាប់ពីបញ្ចប់ការប្រកួតដំណាក់កាលដំបូងនៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២០ Ceres Negros បានឡើងទៅឈរជាក្រុមល្អទី ២៥ នៅអាស៊ី ខណៈ Buriram United ធ្លាក់មកចំណាត់ថ្នាក់ទី ២៦ ក្នុងតារាង។
ក្រុមជើងឯកលីគកំពូលហ្វីលីពីន ២០១៩ Ceres Negros បានចាប់ផ្តើមយុទ្ធនាការប្រកួតជម្រុះ ACL ២០២០ ក្នុងវគ្គជម្រុះជុំទី ១ និងបានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ា ៣-២ និងក្រុម Port FC របស់ថៃ ១-០ មុនពេលធ្លាក់ក្រោមថ្វីជើងក្រុម FC Tokyo របស់ជប៉ុនក្នុងលទ្ធផល ២-០ ក្នុងប្រកួតជម្រុះផ្តាច់ព្រ័ត្រ។
ជាមួយគ្នានេះក្រុម Buriram ក៏បានយកឈ្នះក្រុម Ho Chi Minh City របស់វៀតណាម ២-១ ក្នុងវគ្គជម្រុះជុំទី ២ មុនពេលចាញ់ក្រុមយក្សចិន Shanghai SIPG ៣-០ ក្នុងការប្រកួតជម្រុះនៅពហុកីឡដ្ឋាន Yuanshen Sports Centre។
បើយោងតាមស្ថិតិ FootyRankings ក្រុមហ្វីលីពីន Ceres Negros ទទួលបាន ៥.៥០ ពិន្ទុបន្ថែមសរុបមាន ៤០.៧៥ ពិន្ទុក្នុងតារាងចំណាត់ថ្នាក់ AFC ខណៈដែល Buriram United មាន ៤០.៦៧ ដែលកើនតែ ៣ ពិន្ទុប៉ុណ្ណោះក្នុងឆ្នាំ ២០២០ នេះ។