ធ្ងន់ករ! Man City ប្រឈមនិងអត់លេងនៅពានអឺរ៉ុប ២ រដូវកាល

431

ក្រុម Manchester City ត្រូវបានហាមឃាត់មិនឱ្យប្រកួតនៅក្របខ័ណ្ឌអឺរ៉ុបរយៈពេល ២ រដូវកាលបន្ទាប់ ក្រោយពីត្រូវបានរកឃើញថា បានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់ហិរញ្ញវត្ថុរបស់ UEFA។

Image result for manchester city banned

សេចក្តីសម្រេចនេះ ក៏ត្រូវពិន័យជាប្រាក់ ៣០ លានអឺរ៉ូ (២៥ លានផោន) នឹងការកាត់ពិន្ទុក្នុងតារាងក្របខ័ណ្ឌ Premier League ផងដែរ។

អង្គជំនុំជម្រះ CFCB បាននិយាយថា City បានរំលោភបំពានច្បាប់ “បន្លំចំណូលបានពីអ្នកឧបត្ថម្ភរបស់ខ្លួន ហើយបញ្ចូនព័ត៌មានមិនពិតទៅ UEFA នៅចន្លោះឆ្នាំ ២០១២ និង ២០១៦”។

Image result for manchester city banned

ក្រុម Manchester City ក៏បានថ្លែងដែរថាពួកគេមានការខកចិត្ត ប៉ុន្តែមិនមានការភ្ញាក់ផ្អើលទេចំពោះការសម្រេចចិត្តនេះ ហើយនឹងប្តឹងជំទាស់ទៅឧទ្ធរណ៍។