ក្រុម Vissel Kobe បានយកឈ្នះបាល់ប៉េណាល់ទីកាត់សេចក្តីលើក្រុម Yokohama F.Marinos ដោយលទ្ធផល ៣-២ ក្លាយជាជើងឯកពានបើករដូវកាល Japanese Super Cup។
Yokohama F.Marinos ដែលជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលជប៉ុន J1.League បានតាមប្រដេញគ្រាប់បាល់ជាបន្តបន្ទាប់ជាមួយ Vissel Kobe ដែលជាម្ចាស់ជើងឯក Japan Cup ដែលកំពុងនាំមុខ ខណៈក្រុមទាំងពីរត្រូវដោះស្រាយគ្នាដោយបាល់ ១១ ម៉ែត្រក្រោយលទ្ធផលបញ្ចប់ទៅ ៣-៣ ត្រឹម ៩០ នាទី។
គួរដឹងដែរថា រដូវកាលថ្មី J1.League 2020 និងចូលមកដល់នៅថ្ងៃទី ២១ ខែកុម្ភៈខាងមុខនេះហើយ ដែលមាន ១៨ ក្រុមចូលរួមប្រកួតប្រជែង។