ទំនេរពីបាល់ទាត់! Haaland ទៅជួយធ្វើចំការឪពុកនៅស្រុកកំណើត

4262

ខ្សែប្រយុទ្ធ​វ័យ ១៩ ឆ្នាំ Erling Braut Haaland របស់ក្លឹបអាឡឺម៉ង់ Borussia Dortmund បានចំណាយពេលឈប់សម្រាករដូវក្តៅរបស់ខ្លួនដើម្បីជួយឪពុកក្នុងការងារកសិកម្មនៅប្រទេសន័រវេស។

រូបភាព ២ សន្លឹក​ដែលត្រូវបានបង្ហោះក្នុងគណនី Instagram ផ្លូវការរបស់រូបគេ អមជាមួយឃ្លាមួយដែលរៀបរាប់ថា “រដូវរងារជិតមកដល់ហើយចូរនាំគ្នាកាប់ឈើខ្លះៗ”។

គួររំលឹក​ថា Dortmund បានត្រឹមជើងឯករង Bundesliga ប៉ុណ្ណោះ​ក្នុងរដូវកាលនេះ។ ខណៈ Haaland រកបាន ១៣ គ្រាប់ក្នុង ១៥ ប្រកួតសម្រាប់ក្រុមក្រោយផ្លាស់ពី Red Bull Salzburg។​